កីឡា

Osimhen ចង់ទៅលេង នៅអាមេរិក ជាងនៅអារ៉ាប់ ប្រសិនបើដល់ពេល ចាកចេញពីអ៊ីតាលី

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Victor Osimhen បានលើកឡើង អំពីការសម្រេចចិត្ត នៅពេលដែលគាត់អាច ត្រូវចាកចេញពីលីគកំពូលអ៊ីតាលី នៅពេលណាមួយ។

ប្រភពដដែលបានសរសេរថា កីឡាករខ្សែប្រយុទ្ធ Osimhen បានសារភាពថា គាត់នឹងសម្រេចចិត្តទៅលេង នៅលីគកំពូលអាមេរិក MLS ជាមួយនឹងកីឡាករ Lionel Messi ជាជាងការផ្ទេរ ទៅលេងនៅលីគអារ៉ាប់ ជាមួយនឹងក្លឹប Al-Hilal ។

កីឡាករខ្សែប្រយុទ្ធនេហ្ស៊េរីយ៉ារូបនេះ តែងតែបានទទួលព័ត៌មានថា នឹងអាចចាកចេញពីក្លឹប Napoli ដើម្បីចូលរួមជាមួយនឹងក្លឹប Al Hilal ដោយសារតែកុងត្រាចាស់កៀក នឹងផុតកំណត់ហើយមិនទាន់ត្រូវបានចរចា ដើម្បីបន្តនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top