កីឡា

លោកPep មើលឃើញកីឡាករម្នាក់ អាចជំនួសតំណែង របស់ Kevin De Bruyne

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លកឹបមេឃខៀវ Man City លោក Pep Guardiola កំពុងសម្លឹងឃើញកីឡាករម្នាក់ ដើម្បីអាចមកជំនួសតំណែង របស់កីឡាករ Kevin De Bruyne ។

ប្រភពដដែលបានសរសេរទៀតថា កីឡាករ Musiala ដែលមានកុងត្រាថ្មីបន្តជាប់គាំង ជាមួយនឹងក្លឹប Bayern Munich នោះកំពុងក្លាយ ជាកីឡាករគោលដៅរបស់ Man City ប្រសិនបើ Kevin de Bruyne នឹងចាកចេញពីក្លឹបនៅថ្ងៃណាមួយ។

កីឡាករវ័យ២០ឆ្នាំរូបនេះលេងក្នុងតំណែង បម្រើប្រយុទ្ធដូចទៅនឹង De Bruyne ដែរប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ មានលេចឬថាព័ត៌មានថា កីឡាករប៊ែលហ្ស៊ិករូបនេះ នឹងអាចចាកចេញពីក្លឹបក្នុងវ័យ៣២ឆ្នាំ ទៅហើយដែលក្នុងនោះមានលីគ នៅអារ៉ាប់ផងដែរ កំពុងចាប់អារម្មណ៍កុងត្រា របស់គាត់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top