ព័ត៌មានអន្តរជាតិ
បេក្ខជនប្រធានាធិបតីរបស់អាមេរិក ទទូចថា សង្គ្រាមលោកលើកទី៣នឹងកើតឡើង បើសិនអ៊ុយក្រែន ចាញ់សង្គ្រាម
បរទេស៖ ការអនុញ្ញាតឱ្យអ៊ុយក្រែន ចាញ់រុស្ស៊ី នៅលើសមរភូមិ គឺនឹងផ្ទុះសង្គ្រាមលោក, នេះបើយោងតាមបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រី Nikki Haley បានលើកឡើង ។ អតីតអភិបាលរដ្ឋ South Carolina បានប្រាប់ទស្សនិកជននៅសាលាក្រុងក្នុងរដ្ឋ Iowa កាលពីថ្ងៃអាទិត្យថា ការបំពាក់អាវុធឱ្យទីក្រុងគៀវគឺនិយាយអំពី “ការការពារសង្គ្រាម” ដោយ ការ “ផ្ញើសារ” ទៅកាន់គូប្រជែងរបស់សហរដ្ឋអាមេរិក។...