សិល្បៈ និង កម្សាន្ត
ឈុតសិចស៊ីប្លែកដាច់គេ សម្រាប់បើកឆាកខែថ្មី ពីកំពូលសម្រស់ គង់ ច័ន្ទស្រីមុំ
តារាម៉ូដែល គង់ ច័ន្ទស្រីមុំ បានបើកឆាកខែថ្មីជាមួយឈុតដ៏សិចស៊ីស្អាតប្លែកគេ។ ក្រឡេកមើលមួយភ្លែតប្រិយមិត្ដ អាចច្រឡំថាជាឈុតកាំប្រម៉ាសមុទ្រ តែនោះមិនមែនជាឈុតសាច់ក្រណាត់ធម្មតានោះទេ គឺជាឈុតដាំត្បូងដ៏ប្រណីត។ ជាមួយរូបរាងដ៏តូចច្រឡឹង គង់ ច័ន្ទស្រីមុំ បានបង្អួតរាងតាមបណ្ដាញសង្គមជាមួយឈុតដ៏ទាក់ទាញនេះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ហើយថែមទាំងពោលពាក្យយ៉ាងមានអត្ថន័យអមរូបថតទាំងនោះផង។ ស្រីមុំ និយាយថា៖ “នៅពីក្រោយនារីដែលរឹងមាំ គឺសុទ្ធតែជាទឹកភ្នែកនៅក្នុងចិត្តនារីដែលឯករាជ្យ គឺសុទ្ធតែស្នាមរបួស”។ នាង...