ព័ត៌មានអន្តរជាតិ
អាមេរិក នឹងជួយអូស្ត្រាលី បង្កើតប្រព័ន្ធមីស៊ីលនាំផ្លូវ នៅត្រឹមឆ្នាំ២០២៥
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងជួយអូស្ត្រាលី ផលិតប្រព័ន្ធបាញ់បានច្រើនដងនៅឆ្នាំ២០២៥ ដោយប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិនលើប្រទេសកោះប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាសន្តិសុខទ្វេភាគីនៅទីក្រុង Brisbane ថា ការប្តេជ្ញាចិត្ត គឺស្ថិតក្នុងចំណោម “គំនិតផ្តួចផ្តើមផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើន” ដែលមន្ទីរប៉ង់តាហ្គោន កំពុងបន្តជាមួយឧស្សាហកម្មការពារជាតិរបស់ប្រទេសអូស្ត្រាលី។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកក៏កំពុង “ការប្រណាំង ដើម្បីពន្លឿនការចូលប្រើអាវុធយុទ្ធភណ្ឌអាទិភាពរបស់អូស្ត្រាលី តាមរយៈដំណើរការទិញយកយ៉ាងងាយស្រួល”...