ព័ត៌មានអន្តរជាតិ
ឥណ្ឌា ទទួលបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប PSLV-C56 និង៦ផ្សេងទៀតទៅកាន់ទីលំហ
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបមួយដែលមានឈ្មោះថា PSLV-C56 ដែលផ្ទុកផ្កាយរណប DS-SAR រួមជាមួយនឹងផ្កាយរណបចំនួន៦ផ្សេងទៀត ដោយបាញ់ពីកន្លែងបង្ហោះនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ទីភ្នាក់ងារអវកាសបានឲ្យដឹងថា ផ្កាយរណប DS-SAR ត្រូវបានបំផ្ទុះចេញពីកន្លែងបាញ់បង្ហោះដំបូងនៃ Satish Dhawan...