កីឡា
Messi បំបែកកំណត់ត្រារបស់ CR7 ស៊ុតបញ្ជូលទីនៅលីគអឺរ៉ុបច្រើនបំផុត
ប្រកួតក្នុងលីគយប់មិញនេះកីឡាករ Messi ថ្វីត្បិតតែមិនអាចជួយឲ្យ PSG យកបាន៣ពិន្ទុក៏ពិតមែនប៉ុន្តែមួយគ្រាប់ របស់គាត់អាចរក្សាពិន្ទុរបស់ក្រុមសម្រាប់សប្តាហ៍នេះ ក្នុងលទ្ធផល១ស្មើ។ ទោះបីជាយ៉ាងណាក្តីសម្រាប់ កីឡាករវិញគ្រាប់បាល់នេះបានជួយឲ្យ Messi អាចបំបែកកំណត់ត្រារបស់កីឡាករ CR7 នៅក្នុងបាល់ទាត់លីគអឹរ៉ុប ទាំង៥ដោយអាចស៊ុតបានគ្រាប់បាល់ទៅ៤៩៦ខណៈដែល CR7 ដែលបានចាកចេញពីអឺរ៉ុប ហើយនោះគឺមានគ្រាប់បាល់ត្រឹមតែ៤៩៥ប៉ុណ្ណោះ។ បច្ចុប្បន្នសម្រាប់អាជីពកីឡាករ Messi គាត់អាចលើកពានរង្វាន់ផ្ទាល់ខ្លួនដល់ទៅ ៤៣មកហើយនិងស្ថិតនៅក្នុងបញ្ជីអតីតកីឡាកររបស់ Barcelona...