កីឡា

វគ្គបណ្តុះបណ្តាល បច្ចេកទេសគ្រូបង្វឹក កីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ២០២៣ នៅខេត្តកំពង់ឆ្នាំងនៅថ្ងៃស្អែក

ដោយ៖លី ភីលីព

ភ្នំពេញ៖ សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានប្រកាសបើកវគ្គបណ្តុះបណ្តាល បច្ចេកទេសគ្រូបង្វឹកកីឡា កាយសម្ព័ន្ធកម្រិត១ និង បោះជំរុំ “Academy in Aerobic level 1 (Academy in Aerobic level 1+Training Camp” ឆ្នាំ២០២៣ដែលនឹង ប្រព្រឹត្តចាប់ពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង នាពេលខាងមុខ ។

ដោយយោងតាមផែនការ ប្រចាំឆ្នាំនៃការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សរ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងទទួលបាននូវយុទ្ធសាស្ត្រ ការចង្អុលបង្ហាញ ពីលោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីបង្កើនចំណេះជំនាញពិត ជូនដល់មន្ត្រីបច្ចេកទេសគ្រូបង្វឹក ថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងអន្តរជាតិ ចៅក្រមជាតិ និងអន្តរជាតិ ។

សហពព័ន្ធនឹងរៀបចំបើកវគ្គគ្រូបង្វឹកជំនាញ កីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ។
ដោប្រើប្រាស់កញ្ចប់ថវិកា ផ្នែកបណ្តុះបណ្តាល ធនធានមនុស្ស របស់ក្រសួងអប់រំ យុវជន និងកីឡាបានទម្លាក់ ជូនសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជាប្រចាំឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍធនធាន កីឡាកីឡាកាយសម្ព័ន្ធ ៕

Most Popular

To Top