ព័ត៌មានអន្តរជាតិ
លោក Lavrov៖ អាមេរិក ធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី តាមរយៈការគ្រប់គ្រង ជម្លោះអ៊ុយក្រែន
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា មិនថាសហរដ្ឋអាមេរិកនិយាយអ្វីនោះទេ ខ្លួនកំពុងគ្រប់គ្រងជម្លោះនៅអ៊ុយក្រែន ការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងចារកម្ម ហើយការធ្វើដូច្នេះ ជាការធ្វើសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។ លោក Lavrov បានឲ្យដឹងថា “អ្វីដែលកំពុងកើតឡើងនោះ គឺថា អ៊ុយក្រែនបានត្រៀមខ្លួនជាច្រើនឆ្នាំ ដើម្បីប្រយុទ្ធដោយដៃ និងរាងកាយរបស់ខ្លួន ដើម្បីកម្ចាត់រុស្ស៊ីជាយុទ្ធសាស្ត្រ...