សិល្បៈ និង កម្សាន្ត
កំពូលតារាសម្តែងហូលីវូដ អ្នកនាង Angelina Jolie ថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហារលើជនស៊ីវិល
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា តារាសម្តែងដែលទទួលបានពានរង្វាន់អូស្ការ អ្នកនាង Angelina Jolie បានបម្រើការជាបេសកជនពិសេសសម្រាប់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) អស់រយៈពេល ២០ ឆ្នាំបានថ្កោលទោសប្រទេសអ៊ីស្រាអែលចំពោះការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា។ កាលពីថ្ងៃពុធ អ្នកនាងបានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើ Instagram ដោយអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ ដោយបានកត់សម្គាល់ថា តំបន់ប៉ាឡេស្ទីនដែលមានប្រជាជនច្រើនកំពុងក្លាយជាផ្នូរដ៏ធំ។ តារាហូលីវូដបានពិពណ៌នាសកម្មភាពរបស់អ៊ីស្រាអែលថា ការទម្លាក់គ្រាប់បែកដោយចេតនានៃប្រជាជនជាប់គាំងដែលគ្មានកន្លែងត្រូវភៀសខ្លួន ដោយបន្ថែមថា ហ្គាហ្សាជាគុកបើកចំហជិត ២...