កីឡា
ក្រុមអត្តពលិក ១០ប្រទេសចូលរួមប្រជែង មេដាយមាស២១វិញ្ញាសា លើប្រភេទកីឡាសីដក់-ឈិនឡូន sea games 2023 នៅកម្ពុជា
ភ្នំពេញ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងសមាគមសីប៉ាក់តាក្រអាស៊ី បានរៀបចំពិធីចាប់ឆ្នោតចែកពូល នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រាប់ការប្រកួតកីឡា sea games លើកទី៣២ ឆ្នាំ២០២៣។ ពិធីចាប់ឆ្នោតចែកពូលនេះ បានធ្វើឡើងក្រោមវត្តមានលោក មាស...