ព្រឹត្តិការណ៍
មានតែ ៥ប្រទេសប៉ុណ្ណោះ ដែលមិនមានរដ្ឋធម្មនុញ្ញផ្លូវការ
នៅក្នុងពិភពលោកយើងនេះ រដ្ឋផ្លូវការនានាសុទ្ធតែមានរដ្ឋធម្មនុញ្ញមួយ ដើម្បីដើរតួជាត្រីវិស័យក្នុងការកំណត់របៀបរបបដឹកនាំរដ្ឋ ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋ និងពលរដ្ឋ ព្រមទាំងសិទ្ធិសំខាន់ៗនានារបស់រដ្ឋាភិបាល និងប្រជាជនជាដើម។ ជាក់ស្ដែង កម្ពុជាសព្វថ្ងៃនេះត្រូវបានដឹកនាំផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការធ្វើវិសោធនកម្មបំពេញបន្ថែមនានាអស់រយៈពេលជាង ៣០ឆ្នាំមកនេះ។ ទោះជាបែបនេះក្ដី លើពិភពលោកមានប្រទេសចំនួន ៥ ដែលមិនមានរដ្ឋធម្មនុញ្ញផ្លូវការ។ យ៉ាងណាក៏ដោយ ប្រទេសទាំង ៥នេះត្រូវបានដឹកនាំ ដោយផ្អែកលើច្បាប់ ឬ ឯកសារគតិយុត្តិនានា ដែលត្រូវបានព្រមព្រៀង...