កីឡា
ការរត់ប្រណាំង អបអរសាទរសមិទ្ធផល និងជោគជ័យការប្រកួតកីឡា SEA Games និងអាស៊ានប៉ារ៉ាហ្គេម ២០២៣នៅបន្តទទួលការការចុះឈ្មោះដដែល
ភ្នំពេញ៖គណៈកម្មាធិការរៀបចំកីឡាម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយក្រុមហ៊ុនឯកជនរៀបចំព្រឹត្តិការណ៍ការប្រកួតីឡារត់ប្រណាំងដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅបន្តទទួលការចុះឈ្មោះដដែល។ ការប្រកួតីឡារត់ប្រណាំងដែលប្រព្រឹត្តឡើងនៅរាជធានី ភ្នំពេញ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ព្រមទំាងអញ្ជើញឲ្យកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិព្រមទាំងអ្នកឧបត្ថម្ភគាំទ្រចូលរួមទំាងអស់ចំពោះសកម្មភាពមនុស្សធម៌នេះ និងការលើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រីផ្នែកជំងឺមហារីកសុដន់កំពុងរីករាលដាលលើពិភពលោកនាពេលបចច្ចុប្បន្ននេះ។ ការប្រកួតីឡារត់ប្រណាំងនេះធ្វើឡើងដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម...