ព័ត៌មានអន្តរជាតិ
ឧបករណ៍ត្រួតពិនិត្យ សារធាតុបំពុលរបស់ណាសាបញ្ជូនផែនទី ទិន្នន័យការបំពុលបរិស្ថាន នៅអាមេរិកខាងជើង ជាលើកដំបូង
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា ផែនទីទិន្នន័យដំបូងពីឧបករណ៍ត្រួតពិនិត្យសារធាតុបំពុលបរិស្ថាន របស់អង្គការណាសា ត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ជាផ្លូវការ បន្ទាប់ពីឧបករណ៍ TEMPO របស់ណាសាបង្កើតរូបភាពបង្ហាញពីការបំពុលបរិស្ថាន និងគុណភាពខ្យល់នៅអាមេរិកខាងជើង នៅចម្ងាយ ២២,០០០ម៉ាយពីលើអេក្វាទ័រ។ អ្នកគ្រប់គ្រងអង្គការណាសា “NASA” លោក Bill Nelson បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សង្កាត់ និងសហគមន៍ទូទាំងប្រទេសនឹងទទួលបានអត្ថប្រយោជន៍ពីទិន្នន័យផ្លាស់ប្តូររបស់ TEMPO...