កីឡា
ក្រសួងការពារជាតិឈ្នះមេដាយមាសចំនួន ១៣ គ្រឿងនៃការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥
ភ្នំពេញ៖ កីឡាករ-កីឡាការិនីយូដូរបស់ក្រសួងការពារជាតិដណ្តើមបានមេដាយមាសចំនួន ១៣ គ្រឿងការប្រកួតកីឡាយូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដថល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ធ្វើឲ្យក្រុមអត្តពលិកក្រសួងការពារជាតិគ្រង់តំណែងជើងឯកប្រចាំឆ្នាំនេះ។ ក្នុងឱកាសពិធីបិទការប្រកួតកីឡាយូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហេង លី ប្រធានខេមរសហព័ន្ធកីឡាយូដូ លោក ឡាច...