កីឡា

Arsenal បន្តយកជ័យជំនះ ប្រកួតយប់មិញ ទាំងប្រផិតប្រផោយបង្កើន ឳកាសលើកពាន ខណៈសល់តែ១ ប្រកួតទៀតប៉ុណ្ណោះ

យប់មិញនេះ ក្រុមកំពូលតារាងកាំភ្លើងធំ Arsenal បានព្យាយាមបុកយកពិន្ទុយ៉ាងខ្លាំងទៅលើក្រុម Burnley ប៉ុន្តែគ្រាប់បាល់សម្រេចមានតែ១គ្រាប់ប៉ុណ្ណោះ។

Arsenal ជាអ្នកស៊ុតបញ្ចូលទីបាន១គ្រាប់ និងជាគ្រាប់បាល់ជ័យជំនះយកបាន៣ពិន្ទុ ពេញក្នុងដៃបង្កើនឳកាសលើកពានរង្វាន់ កំពូលអង់គ្លេសកាន់តែខ្ពស់ ខណៈដែលនៅសេសសល់តែ១ ប្រកួតទៀតប៉ុណ្ណោះក្នុងដៃ។

គ្រាប់បាល់នេះកើតឡើងនៅនាទីទី៣៦ ដោយកីឡាករខ្សែប្រយុទ្ធ Kai Harvertz ទោះបីជាបានខិតខំសម្រុកគ្រប់គ្រងបាល់ បានទៅដល់៦២ភាគរយនិងព្យាយាមស៊ុតចំគោលដៅដល់ទៅ១៣ដងក្តី។

យ៉ាងណាក្តី Arsenal លើកពានឬមិន អាចលើកពានអាស្រ័យ នឹងប្រកួតចុងក្រោយមួយទៀតដែលត្រូវប៉ះនឹងក្រុមCrystal Palace នៅយប់ថ្ងៃទី២៤ខែឧសភាខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top