Event
អ្នកឧកញ៉ា លាង ម៉េង ចែកអាំងប៉ាវ ដល់ជនភៀសសឹកសរុប ១០០ លានរៀល ដល់គ្រួសាររាប់ពាន់នាក់ នៅខេត្តឧត្តរមានជ័យ
(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បន្តនៅកៀកបងប្អូន ចុះរៀបចំជាជំនួយផ្ទាល់ដល់ទីតាំងមិនឈប់ឈរ សម្រាប់បងប្អូនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន។ ខ្មែរ ប៊ែវើរីជីស បាននាំយកតង់ស្នាក់នៅបណ្តោះអាសន្នមកតម្លើងជូនបងប្អូន ថែមទាំងមានអង្ករ ភេសជ្ជៈ អំបុកស្រូវថ្មី ថវិកា មកចែកជូនដល់បងប្អូនភៀសសឹករាប់ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ ជាពិសេស ទិញជូនគ្រឿងបរិក្ខាមន្ទីរពេទ្យម៉ូនីទ័រសម្រាប់អ្នកជម្ងឺ ដល់មជ្ឈមណ្ឌលសុខភាព។ ស្ថានភាពលំបាកនេះ នឹងធ្វើឱ្យយើងកាន់តែខ្លាំង ក្នុងស្មារតីរួបរួមគ្នាតែមួយ យើងយល់ពីសុខទុក្ខគ្នាហើយជួយគ្នាឆ្លងកាត់ការលំបាកនេះជាមួយគ្នា។ គួរបញ្ជាក់ផងដែរថា ជីប...