ភ្នំពេញ ៖ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកកីឡា និងអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះបាននាំយកថវិកា និងទឹកសុទ្ធសប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រ និងជួយសម្រាលទុក្ខលំបាកជូនដល់បុគ្គលិកអប់រំ លោកគួ អ្នកគ្រូ និងសិស្ស និស្សិត ដែលរងគ្រោះដោយសារសង្គ្រាម ឬកំពុងភៀសខ្លួន ពីតំបន់មានជម្លោះប្រដាប់អាវុធ ទៅទីស្នាក់នៅតំបន់សុវត្ថិភាព តាមរយៈពេលលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាលើកទី២ ។

ក្នុងឱកាសប្រគល់ជូន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន លោក កែ ប៊ុនខៀង លោក សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយកដ្ឋានកីឡា និងប្រធាននាយកដ្ឋានកីឡា វិទ្យាស្ថានអប់រំកាយ និងកីឡា ។

អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បាននាំយកថវិកា និងសម្ភារៈដែលទទួលបានពីនិងសហព័ន្ធកីឡាជាតិមួយចំនួន និងសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រ និងជួយសម្រាលទុក្ខលំបាកជូនដល់បុគ្គលិកអប់រំ លោកគួ អ្នកគ្រូ និងសិស្ស និស្សិត ដែលរងគ្រោះដោយសារសង្គ្រាម ឬកំពុងភៀសខ្លួនពីតំបន់មានជម្លោះប្រដាប់អាវុធ ទៅទីស្នាក់នៅតំបន់សុវត្ថិភាព តាមរយៈអគ្គនាយកដ្ឋានកីឡាប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា៕




ដោយ៖លី ភីលីព
