កីឡាករ Salanke គឺជាអ្នកដែលអាចជួយស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯងឲ្យ Spurs អាចចែក១ពិន្ទុបានពីក្រុមខ្លាំងមេឃខៀវ Man City យប់មិញ។
តង់ទី១ក្រុមម្ចាស់ផ្ទះ Man City បាននាំមុខដល់ទៅ២ទល់នឹង០ទៅហើយដែលក្នុងនោះ១គ្រាប់រកបានដោយ Cherki នាទីទី១១និងមួយគ្រាប់ទៀតដោយ Semenyo នាទីទី៤៤។
យ៉ាងណាក្តី Salanke អាចស៊ុតត្រឡប់តាមពីក្រោយវិញបាននៅនាទីទី៥៣នៃតង់ទី២និងមួយគ្រាប់ទៀតនៅនាទីទី៧០។
បញ្ចប់ការប្រកួតសប្តាហ៍នេះ Man City មាន៤៦ពិន្ទុឈរនៅលំដាប់ទី២ក្នុងតារាងកំពូលរបស់អង់គ្លេសខណៈដែល Spurs បន្តធ្លាក់ទៅលេខរៀងទី១៤មាន២៩ពិន្ទុ៕
ប្រែសម្រួល៖ ស៊ុនលី
