ផ្សេងៗ
ដើមឡើយ គេមិនហៅថាបុណ្យភ្ជុំទេ ដោយពេលនោះគេមានបែងចែកជាពីរដំណាក់កាល
តាមតម្រាចារតាមប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ ប៉ុន្តែកាលពីសម័យមុនគេមិនហៅថាបុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកជា២ដំណាក់កាល។ ដំណាក់កាលដំបូង គឺគេចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃទី ១៤រោច គឺជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយដំណាក់កាលទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថា បុណ្យភ្ជុំ ហើយពិធីបុណ្យទាំងពីរដំណាក់កាលនេះ បច្ចុប្បន្នត្រូវបានគេបញ្ចូលគ្នា ដោយហៅកាត់ថា ពិធីបុណ្យភ្ជុំបិណ្ឌ។...