ព័ត៌មានអន្តរជាតិ
ការរួមដៃជាមួយអាមេរិក សម្រាប់ឯករាជ្យភាពតៃវ៉ាន់ នឹងមិនបញ្ឈប់ដំណើរការ បង្រួបបង្រួមរបស់ចិននោះទេ
ប៉េកាំង៖ ជំនួបរវាងមេដឹកនាំ នៃតំបន់តៃវ៉ាន់របស់ចិនលោកស្រី Tsai Ing-wen និងប្រធានសភា អាមេរិកលោក Kevin McCarthy គឺជាសកម្មភាពបង្កហេតុមួយទៀត ពីអាជ្ញាធរនៃគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ ក្នុងការឃុបឃិតបន្ថែម ជាមួយសហរដ្ឋអាមេរិក និងប្រកាន់ខ្ជាប់នូវការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យភាព ។ ដោយសម្តែងការថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើបង្កហេតុនេះ អ្នកនាំពាក្យនៃគណៈកម្មាធិការមជ្ឈិមការងារតៃវ៉ាន់នៃបក្សកុម្មុយនិស្តចិន...