ព័ត៌មានអន្តរជាតិ
ប្រទះឃើញសាកសព ត្រីបាឡែនដ៏ធំមួយ ងាប់អណ្តែតមកទើរ នៅឆ្នេរខ្សាច់ នៃដែនកោះបាលី
DENPASAR៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ថា អ្នកជំនាញខខាងសត្វ របស់ប្រទេសឥណ្ឌូណេស៊ី កំពុងរៀបចំនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើការពិនិត្យសាកសព លើត្រីបាឡែនប្រវែង១៨ ម៉ែត្រ ដែលបានងាប់បន្ទាប់ពីបោកបក់ នៅទើរលើឆ្នេរខ្សាច់នៅលើកោះបាលី ។ ត្រីបាឡែននេះត្រូវបានគេជឿថា មានទម្ងន់រាប់តោន បានអណ្តែតមកទើរនៅឆ្នេរដោយខ្លួនឯងនៅភាគខាងកើតនៃកោះវិស្សមកាលកាលពីថ្ងៃពុធ មុនពេលអ្នកស្រុក...