កីឡា
Juventus ទាមទារតម្លៃខ្លួន Chiesa ប្រមាណជា៦០លានផោន
The SportRepubblica ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Juventus បានសម្រេចចិត្តរួចរាល់ហើយថា នឹងមិនរារាំងការចាកចេញរបស់កីឡាករ Federico Chiesa ឡើយខណៈដែល Arsenal កំពុងតាមចែចង់។ ភ្លើងខៀវហាក់ដូចជាកំពុងទទួលបាន កាន់តែច្រើននៅរដូវក្តៅនេះហើយដោយក្លឹប Juventus បានប្រកាសតម្លៃខ្លួនកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះហើយសង្ឃឹមថា Arsenal នឹងហ៊ានចំណាយក្នុងខ្ទង់ប្រមាណជា៦០លានផោន។ កាំភ្លើងធំ Arsenal ទោះបីជាយ់ាងណាក្តីត្រូវបានប្រភពដដែលអះអាងទៀតថា ត្រូវតែសម្រេចចិត្តឲ្យបានលឿនបំផុតខណៈដែលក្លឹប...