ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ជំរុញឲ្យអាល្លឺម៉ង់ គិតគូឲ្យបានលឿនជាងមុន សម្រាប់ការផ្ដល់កញ្ចប់ ជំនួយរថក្រោះ 
គៀវ៖ អ៊ុយក្រែនបានជំរុញអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តអឺរ៉ុបឱ្យ “គិតឱ្យបានលឿនជាងមុន” អំពីការយល់ព្រមតាមសំណើរបស់ទីក្រុងគៀវ សម្រាប់រថក្រោះប្រយុទ្ធដ៏មានឥទ្ធិពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ កាលពីថ្ងៃសៅរ៍ លោក Mykhailo Podolyak ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡុឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យលោកខាងលិចបង្កើនការគាំទ្រផ្នែកយោធា សម្រាប់ប្រទេសនៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ កិច្ចប្រជុំដ៏លំបាករបស់មន្ត្រីលោកខាងលិចកាលពីថ្ងៃសុក្រនៅឯមូលដ្ឋានអាកាស Ramstein...