ផ្សេងៗ
ស្លៀករ៉ូបពណ៌ខ្មៅខ្សែករបស់ តារាម៉ូដែល ជនជាតិអ៊ីរ៉ង់ បង្ហាញការតវ៉ាប្រឆាំងនឹងការប្រហារជីវិត ក្នុងប្រទេសកំណើតរបស់នាង
ទីក្រុង Cannes ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា តារាម៉ូដែលជនជាតិអ៊ីរ៉ង់ នាង Mahlagha Jaberi បានធ្វើសេចក្តីថ្លែងការណ៍នយោបាយយ៉ាងម៉ឺងម៉ាត់ ជាមួយនឹងសម្លៀកបំពាក់របស់នាង នៅមហោស្រពភាពយន្តទីក្រុង Cannes កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីតវ៉ាប្រឆាំងនឹងការរីករាលដាល នៃការប្រហារជីវិតនាពេលថ្មីៗនេះធ្វើឡើងដោយរដ្ឋាភិបាលអ៊ីរ៉ង់។ ស្ត្រីជនជាតិអ៊ីរ៉ង់ អាយុ ៣៣ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម ក្នុងឈុតអាវធំពណ៌ខ្មៅជាមួយនឹងខ្សែកស្រដៀង...