Event

កំពូលតារាចម្រៀងល្បីៗ​ ប្រចាំផលិតកម្ម Galaxy Navatra ក៏ស្ញប់ស្ញែង នឹងគ្រឿងចក្រទំនើបៗ របស់រោងចក្រ ខ្មែរ ប៊ែវើរិជីស ដែរ

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលស្វាគមន៍កំពូលតារាចម្រៀង ប្រចាំផលិតកម្ម Galaxy Navatra យ៉ាងកក់ក្តៅមកកាន់រោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីទស្សនានិងសិក្សា ពីសង្វាក់ផលិតកម្មទាំងមូល ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុកដែលឈានមុខគេ ស្របទៅតាមស្តង់ដារអន្តរជាតិ។

ការទទួលដ៏រាក់ទាក់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់ក្រុមការងារផលិតកម្ម Galaxy Navatra មានដំណើរចាប់ពី៖
១) ការទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីស្វែងយល់ពីគ្រឿងចក្រទំនើបៗ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ប្រទេសអាល្លឺម៉ង់ និងវត្ថុធាតុដើម នាំចូលពីសហគមន៍អឺរ៉ុប មានការចូលរួមទស្សនាពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លោកជំទាវ តារាចម្រៀងល្បីៗប្រចាំផលិលកម្ម Galaxy Navatra និងក្រុមប្រដាល់ក្លឹបលោកគ្រូអេភូថង
២) ការដើរផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ ម៉េហ្គាម៉ល ដែលជាពិភពនៃប្រេនល្បីៗ
៣) និងការទទួលទានអារហារនៅ Jumbo Seafood ដែលជាភោជនីយដ្ឋាន មានឈ្មោះល្បីល្បាញជាង ៣០ឆ្នាំមកហើយនៅប្រទេសសិង្ហបុរី ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ដៃគូសហការ ជាមួយផលិតកម្ម Galaxy Navatra លើកដំបូងបំផុត ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ដែលមានការគាំទ្រយ៉ាងខ្លាំងពីពុកម៉ែបងប្អូន តាមបណ្តាខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា ហើយដៃគូសហការទាំងពីរ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំយកទស្សនីយភាពការប្រគំតន្រ្តី កាន់តែរំភើបនិងសប្បាយ ជូនដល់ទស្សនិកជន។

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

Most Popular

To Top