បច្ចេកវិទ្យា

ការរឹតបន្តឹង Twitter ថ្មីរបស់លោក Musk អាចរងផល ប៉ះពាល់ដល់ការជឿទុកចិត្ត របស់អ្នកផ្សាយពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ

ប្រភព ៖ Xinhua

អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ការដាក់កំហិតលើអ្នកប្រើប្រាស់ Twitter នាពេលថ្មីៗនេះ ដោយម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គម លោក Elon Musk អាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនក្នុងការបង្កើន ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ។

ទាំងអ្នកប្រើប្រាស់ Twitter ដែលបានផ្ទៀងផ្ទាត់ និងមិនទាន់បានផ្ទៀងផ្ទាត់ បានរកឃើញថា ពួកគេអាចមើលបានត្រឹមតែចំនួន កំណត់នៃ Tweets ក្នុងមួយថ្ងៃ ខណៈអ្នកប្រើប្រាស់គ្មានគណនី Twitter បានរកឃើញថា ពួកគេមិនអាចមើលខ្លឹមសារ របស់វេទិកានេះបានទេ ជាផ្នែកនៃការផ្លាស់ប្តូរយ៉ាងខ្លាំង ទៅលើ Twitter សប្ដាហ៍មុន ។

បណ្តាញផ្សព្វផ្សាយមួយ បានអះអាង ដោយដកស្រង់ អ្នកជំនាញការផ្សាយពាណិជ្ជកម្ម ដូចជា Mike Proulx និងនាយកស្រាវជ្រាវនៅ Forrester បាននិយាយថា ខណៈនាយកប្រតិបត្តិថ្មី របស់ Twitter លោកស្រី Linda Yaccarino ស្វែងរកការកែលម្អទំនាក់ទំនង របស់ក្រុមហ៊ុន ជាមួយអ្នកផ្សាយ ពាណិជ្ជកម្ម ដែលមាន ភាពជូរចត់ខ្លះ បន្ទាប់ពីការទិញ Twitter របស់លោក Musk កាលពីឆ្នាំមុន ដែនកំណត់ទាំងនេះ ពិតជាអាចរារាំង ដល់កិច្ចខិតខំប្រឹងប្រែង របស់លោកស្រី ។

ទីភ្នាក់ងារប្រឹក្សាផ្សាយពាណិជ្ជកម្ម AJL Advisory លោក Lou Paskalis ក៏ត្រូវបានគេរាយការណ៍ថា លោគ Musk ផ្លាស់ទីជាសញ្ញាទៅកាន់ទីផ្សារថា លោកមិនមានសមត្ថភាព ក្នុងការផ្តល់អំណាចឲ្យលោកស្រីដើម្បីជួយសង្គ្រោះ លោកពីខ្លួនលោកស្រីឡើយ ។
វិធានការរឹតបន្តឹងបានអនុវត្ត កាលពីសប្តាហ៍មុនបានធានាថា គណនីដែលបានផ្ទៀងផ្ទាត់ ត្រូវបានកំណត់ចំពោះការមើល ៦,០០០ ប្រកាសក្នុងមួយថ្ងៃ ចំណែកគណនីមិនទាន់បានផ្ទៀងផ្ទាត់ និងគណនីដែលបានផ្ទៀងផ្ទាត់ថ្មី អាចប្រើប្រាស់ ៦០០ និង ៣០០ tweets ជារៀងរាល់ថ្ងៃរៀងៗខ្លួន៕
ដោយ៖លី ភីលីព

Most Popular

To Top