កីឡា

ក្រុមស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល រកបាន៣ពិន្ទុ រដូចគ្នាការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌលើកទី២ ឆ្នាំ២០២៣

ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូល និង ក្រុមបាល់ទាត់ យុវជន ស្រុកខ្សាច់កណ្តាល រកបាន៣ពិន្ទុរ ដូចគ្នាសម្រាប់ពូលនីមួយ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ នៅតាមទីលានប្រកួតរៀងៗខ្លួន ។

សម្រាប់ពូល “D”ក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូល បានយកឈ្នះលើក្រុមបាល់ទាត់ យុវជន ស្រុកអង្គស្នូល លទ្ធផល ៣ទល់នឹង២ និងក្រុមបាល់ទាត់ រដ្ឋបាលស្រុកកោះធំ ក៏បានយកឈ្នះក្រុមបាល់ទាត់ យុវជន ស្រុកកណ្តាលស្ទឹងលទ្ធផល ៤ទល់នឹង០ ដូច្នេះក្រុមបាល់ទាត់ រដ្ឋបាលស្រុកកោះធំ ឈរកំពូលតារាង ខណៈក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូល នៅចំណាត់ថ្នាក់លេខ២ ។

ចំណែកសម្រាប់ពូល “C” ក្រុមបាល់ទាត់ យុវជន ស្រុកខ្សាច់កណ្តាល បានយកឈ្នះក្រុមក្រុមបាល់ទាត់ស្អាង យើងស្អាតលទ្ធផល ៤ទល់នឹង០ និងក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឭ បានយកឈ្នះលើក្រុមបាល់ទាត់ ព្រះនរាយណ៍លទ្ធផល ២ទល់នឹង១ ដូច្នេះក្រុមបាល់ទាត់ យុវជន ស្រុកខ្សាច់កណ្តាលឈរកំពូលតារាង ខណៈក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឭ នៅចំណាត់ថ្នាក់លេខ២៕

Most Popular

To Top