ព័ត៌មានអន្តរជាតិ
ប្រទេសជប៉ុន សន្យាលុបបំបាត់ អំពើពេស្យាចារ ចំពេលមានការរិះគន់ជុំវិញ កេរ្តិ៍ឈ្មោះទេសចរណ៍ ផ្លូវភេទរបស់ប្រទេសនេះ
ជប៉ុន៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានសន្យាថានឹងលុបបំបាត់អំពើពេស្យាចារ ពាក់ព័ន្ធនឹងស្ត្រីជប៉ុនដែលកំណត់គោលដៅ លើភ្ញៀវទេសចរបរទេស បន្ទាប់ពីប្រទេសជប៉ុន ទើបតែដាក់ឈ្មោះលើចំណងជើង សារព័ត៌បរទេសថា ជា “ប្រទេសទេសចរណ៍ផ្លូវភេទថ្មី”។ នេះបើយោងតាមរបាយការណ៍ របស់គេហទំព័រព័ត៌មាន Sankei Shimbun ថា...