ព័ត៌មានអន្តរជាតិ
អាកាសធាតុនៅអង់គ្លេស៖ភាពត្រជាក់ស្រុតចុះ ខណៈខ្យល់ក្តៅពី Madeira បណ្តាលឲ្យសីតុណ្ហភាព កើនឡើងដល់ ១៥.៨អង្សាសេ
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ភាពត្រជាក់របស់ចក្រភពអង់គ្លេសហាក់ដូចជាបានធ្លាក់ចុះ ខណៈសីតុណ្ហភាពឡើងដល់ ១៥.៨ អង្សាសេនៅ Rhyl, Wales បន្ទាប់ពីសីតុណ្ហភាពរងសូន្យសប្តាហ៍ ទឹកកក និងព្រិល។ Met Office បាននិយាយថា តំបន់ជាច្រើននៅទូទាំងប្រទេសបានឡើងដល់កម្រិត ១៤ អង្សាសេ កាលពីថ្ងៃចន្ទ ក្នុងការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បើធៀបទៅនឹងការបង្កកកាលពីសប្តាហ៍មុន។ Braemar ក្នុងប្រទេសស្កុតឡេនបានស៊ូទ្រាំ -១៧.៣អង្សាសេនៅថ្ងៃអង្គារ ខណៈសីតុណ្ហភាពនៅកន្លែងផ្សេងទៀតនៅជុំវិញប្រទេសបានធ្លាក់ចុះដល់កម្រិតទាបរហូតដល់...