កីឡា
ពេទ្យ៖ ជំងឺរបស់តា Pele កាន់តែធ្ងន់ធ្ងរមែនទែនហើយ
ជំងឺមហារីករបស់វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele កាន់តែធ្ងន់ធ្ងរមែនទែនហើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់មន្ទីរពេទ្យ Israelita Albert Einstein។ បើយោងតាមប្រភពខាងលើបានឱ្យដឹងថា លោក Pele «ត្រូវការការមើលថែយ៉ាងដិតដល់ ជាពិសេសទាក់ទិននឹងបញ្ហាតម្រងនោម និងបញ្ហាបេះដូង» ក៏ព្រោះតែ «ការរីកដុះដាលនៃជំងឺមហារីក»។ ជាមួយគ្នានេះដែរ កូនស្រីរបស់លោកបានបង្ហោះ នៅលើបណ្ដាញអ៊ីនស្តាក្រាមថា បុណ្យគ្រីស្តម៉ាសរបស់គ្រួសារខ្លួនត្រូវបានផ្អាក ដោយសារតែនៅមើលថែលោក Pele។...