ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ រិះគន់សមាជិកសហភាពអឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តជួយរបស់ក្រុងប៊ែកឡាំង

បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៊ែរឡាំងប្រចាំនៅទីក្រុង Vilnius ប្រទេសលីទុយអានី លោក Matthias Sonn បានរិះគន់អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយលីទុយអានី នៅក្នុងសុន្ទរកថាដ៏ក្ដៅគគុកមួយកាលពីថ្ងៃចន្ទ ដោយអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានញាំញីដោយការមិនទុកចិត្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្ទុះឡើងនូវការរិះគន់នេះ បានបង្កឡើងដោយការជជែកដេញដោលនៅប្រទេសលីទុយអានី អំពីថាតើអាល្លឺម៉ង់ កំពុងបំពេញការសន្យាការពារជាតិ របស់ខ្លួនចំពោះប្រទេសបាល់ទិកឬយ៉ាងណា ហើយ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្តេជ្ញាថា នឹងបង្កើនការចូលរួមរបស់ប្រទេសរបស់លោកនៅក្នុងប្រទេសលីទុយអានីដល់កម្រិតនៃកងពលតូចប្រយុទ្ធ។

លោក Sonn បានប្រាប់សភាកាលពីថ្ងៃចន្ទក្នុងអំឡុងសន្និសីទ Lithuanian-German ថា “គំនិតណាមួយដែលថា ដោយការបង្ហាញពីការមិនសប្បាយចិត្តរបស់អាល្លឺម៉ង់អាចត្រូវបានគាបសង្កត់ ឬសម្លុត [ក្នុងការដាក់ពង្រាយ កងពលតូច] … នឹងមិននាំទាហានអាល្លឺម៉ង់ម្នាក់បន្ថែមទៀតទៅកាន់ប្រទេសលីទុយអានីឡើយ”។

លោកបានលើកឡើងអំពីការជជែក ដេញដោលអំពីការប្តេជ្ញាចិត្តរបស់ ប្រទេសអាល្លឺម៉ង់ក្នុងការពង្រាយកងពលតូច នៅលើដីលីទុយអានីថា “ច្រេះស៊ី និងបង្កគ្រោះថ្នាក់” ខណៈពេលដែលបានច្រានចោលការរិះគន់ពីអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយលីទុយអានី៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top