ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក៖ វៀតណាម ពង្រីកការងារបូមខ្សាច់ និងចាក់សំរាមនៅច្រកទ្វារសមុទ្រចិនខាងត្បូង
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ថា រដ្ឋាភិបាលវៀតណាម បានបើកការពង្រីកដ៏ធំនៃការងារបូមខ្សាច់ និងចាក់សំរាមនៅច្រកទ្វារសមុទ្រចិនខាងត្បូងមួយចំនួនក្នុងឆមាសទី២នៃឆ្នាំនេះ ដែលជាសញ្ញាបង្ហាញពីចេតនាក្នុងការពង្រឹងការទាមទាររបស់ខ្លួននៅក្នុងផ្លូវទឹកដែលមានជម្លោះ ។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារគិតគូររបស់សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃពុធ ។ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៃក្រុងវ៉ាស៊ីនតោន ហៅកាត់ថា (CSIS) បានឲ្យដឹងថា ការងារនៅប្រជុំកោះ Spratly...