បច្ចេកវិទ្យា

Microsoft ស្វែងរកការនាំយកអ៊ីនធើណេត ទៅកាន់មនុស្សរាប់លាននាក់ នៅទ្វីបអាហ្វ្រិកដោយផ្កាយរណប

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Microsoft បានប្រកាសផែនការនាំយក ការចូលប្រើអ៊ីនធើណេត តាមរយៈផ្កាយរណបដល់មនុស្ស ១០ លាននាក់ ដែលពាក់កណ្តាលនៃពួកគេក្នុងទ្វីបអាហ្រ្វិក ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីភ្ជាប់ការបែងចែកឌីជីថល ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាហ្វ្រិក នៅទីក្រុងវ៉ាស៊ីនតោន ដឹកនាំដោយប្រធានាធិបតីលោក Joe Biden មេដឹកនាំបច្ចេកវិទ្យាបាននិយាយថា ខ្លួននឹងចាប់ផ្តើមគម្រោងផ្កាយរណបភ្លាមៗ ជាមួយនឹងអាទិភាពលើការនាំយកអ៊ីនធើណេត ជាលើកដំបូងទៅកាន់ផ្នែកខ្លះ នៃប្រទេសអេហ្ស៊ីប សេណេហ្គាល់ និងអង់ហ្គោឡា។ ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បាននិយាយថា ក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយវិស្វកររបស់ខ្លួននៅទីក្រុង Nairobi និង Lagos ។

ទ្វីបអាហ្រ្វិក លោក Smith បានប្រាប់ AFP ថា មិនមានការខ្វះខាតអ្នកប៉ិនប្រសប់ទេ ប៉ុន្តែមានការខ្វះខាតយ៉ាងខ្លាំងនៃឱកាស។ ក្នុងភាពជាដៃគូជាមួយអ្នកផ្តល់សេវាផ្កាយរណប Viasat ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនក៏នឹងផ្តល់អ៊ីនធើណេត នៅហ្គាតេម៉ាឡា ម៉ិកស៊ិក និងតំបន់ដាច់ស្រយាលជាច្រើនទៀត នៃសហរដ្ឋអាមេរិក ព្រមទាំងបង្កើនកិច្ចខិតខំប្រឹងប្រែង នៅប្រទេសនីហ្សេរីយ៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោផងដែរ។

លោក Smith បានបន្តថា ការជាប់គាំងដ៏ធំបំផុត ចំពោះការចូលប្រើអ៊ីនធើណេត គឺការខ្វះខាតអគ្គិសនី ដែលមិនគួរឲ្យទុកចិត្តសម្រាប់ប្រហែល ពាក់កណ្តាលនៃជនជាតិអាហ្វ្រិក។ លោក Smith បានបន្ថែមថា សម្រាប់អ្នកដែលមិនទៅទីនោះ ឬមិនចំណាយពេល គិតអំពីទ្វីបអាហ្រ្វិក វាពិបាកសម្រាប់ពួកគេសូម្បីតែស្រមៃថា ពីព្រោះអគ្គិសនីតាមទស្សនៈរបស់ខ្ញុំ គឺជាការច្នៃប្រឌិតដ៏អស្ចារ្យបំផុត នៃសតវត្សទី ១៩ ។

លោកបានបន្តថា នៅពេលអ្នកគិតអំពីប្រព័ន្ធអ៊ីនធើណេត អ្នកមិនអាចប្រើអ៊ីនធើណេត បានក្នុងល្បឿនណាមួយដោយគ្មានអគ្គិសនី ប្រើប្រាស់នោះទេ។ លោកបានអះអាងថា ក្រុមហ៊ុន Microsoft ផ្តោតលើការស្វែងរក ដំណោះស្រាយមានតម្លៃទាប ក្នុងតំបន់ដែលទាំងអ៊ីនធើណេត និងអគ្គិសនីមិនមាន៕ ដោយ៖លី ភីលីព

Most Popular

To Top