ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ថ្កោលទោសការដាក់ទណ្ឌកម្មរបស់អូស្រ្ដាលី ថាជាការជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់ខ្លួនខ្លួន
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់អូស្ត្រាលី លើបុគ្គល និងស្ថាប័នរបស់អ៊ីរ៉ង់ ដោយលើកឡើងថា ទណ្ឌកម្មទាំងនេះ តំណាងឱ្យការជ្រៀតជ្រែករបស់ប្រទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងថា រដ្ឋាភិបាលអូស្ត្រាលី “បានរំលោភសិទ្ធិជាមូលដ្ឋានជាច្រើនឆ្នាំរបស់ជនជាតិដើមអូស្ត្រាលី អ្នកទោស និងជនភៀសខ្លួន”។ លោកបានបន្ថែមថា “អូស្ត្រាលីក៏បានផ្តល់ជម្រកដល់ក្រុមភេរវជនប្រឆាំងអ៊ីរ៉ង់ និងក្រុមបំបែកខ្លួនផងដែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅព្រឹកថ្ងៃដដែល រដ្ឋាភិបាលអូស្ត្រាលី...