ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសអាមេរិក លែងផ្តល់លុយឱ្យក្រុមមូលនិធិ របស់មហាសេដ្ឋី George Soros
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដកមូលនិធិពីសន្ទស្សន៍ព័ត៌មានមិនពិតសកល (GDI) ដែលគាំទ្រដោយមហាសេដ្ឋីលោក George Soros បន្ទាប់ពីវាត្រូវបានគេបង្ហាញថា អង្គការនេះ កំពុងធ្វើការដើម្បីដកហូតប្រព័ន្ធផ្សព្វផ្សាយអភិរក្ស នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា GDI គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលពិពណ៌នាអំពីបេសកកម្មរបស់ខ្លួនថា...