ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក លែងផ្តល់លុយឱ្យក្រុមមូលនិធិ របស់មហាសេដ្ឋី George Soros

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដកមូលនិធិពីសន្ទស្សន៍ព័ត៌មានមិនពិតសកល (GDI) ដែលគាំទ្រដោយមហាសេដ្ឋីលោក George Soros បន្ទាប់ពីវាត្រូវបានគេបង្ហាញថា អង្គការនេះ កំពុងធ្វើការដើម្បីដកហូតប្រព័ន្ធផ្សព្វផ្សាយអភិរក្ស នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា GDI គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលពិពណ៌នាអំពីបេសកកម្មរបស់ខ្លួនថា ជា “ការរំខានដល់អាជីវកម្ម នៃព័ត៌មានមិនពិត”។ វាធ្វើដូចនេះដោយការចងក្រងបញ្ជី នៃបណ្តាញព័ត៌មាន និងព័ត៌មានដែលមានហានិភ័យខ្ពស់ – ទំនោរស្តាំនិយម និងប្រឆាំងសេរី ហើយបញ្ជូនវាទៅឱ្យអ្នកផ្សាយពាណិជ្ជកម្ម ដែលនៅក្នុងវេនបដិសេធ មិនដំណើរការការផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ។

យោងតាមការស៊ើបអង្កេតថ្មីៗនេះ ដោយ Washington Examiner, មូលនិធិពីសន្ទស្សន៍ព័ត៌មានមិនពិតសកល (GDI) បានទទួលប្រាក់ច្រើនជាង ២០០ ០០០ដុល្លារ ពី National Endowment for Democracy និងប្រហែល ១០០ ០០០ដុល្លារ ពី Global Engagement Center ដែលជាអង្គភាពទាំងពីរ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ការផ្តល់មូលនិធិនេះគឺបន្ថែមពីលើចំនួនទឹកប្រាក់ ដែលមិនបានបង្ហាញពីមហាសេដ្ឋីហិរញ្ញវត្ថុ Soros និងការិយាល័យការបរទេស ចក្រភពអង់គ្លេស ដែលទាំងពីរនេះត្រូវបានចុះបញ្ជី ជាអ្នកផ្តល់ជំនួយនៅលើគេហទំព័ររបស់ខ្លួន។

‘បញ្ជីមិនរាប់បញ្ចូលថាមវន្ត’ របស់ GDI មានគេហទំព័រច្រើនជាង ២ ០០០ ហើយនាយកប្រតិបត្តិរបស់អង្គការគឺលោក Clare Melford អះអាងថា ការដាក់ក្នុងបញ្ជីខ្មៅមាន “ផលប៉ះពាល់យ៉ាងសំខាន់ លើប្រាក់ចំណូលផ្សាយពាណិជ្ជកម្ម នៃគេហទំព័រទាំងនេះ”៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top