ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ UN ព្រមានពីការកើនឡើង នៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Antonio Guterres
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃពុធថា ការកើនឡើងនៃជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែនគឺជា “ការបង្កគ្រោះថ្នាក់ណាស់ នាពេលបច្ចុប្បន្ននេះ” ។

លោកបានប្រាប់ដល់អ្នកសារព័ត៌មានថា “ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មិនត្រឹមតែយើងឃើញការរងទុក្ខ និងការបំផ្លិចបំផ្លាញកើនឡើងប៉ុណ្ណោះទេ វាក៏កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ថា តើវាកាន់តែអាក្រក់ទៅៗប៉ុណ្ណា និងបានបន្តសម័យប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ។

លោកបានឲ្យដឹងថា ជម្លោះនៅអ៊ុយក្រែន ក៏កំពុងជំរុញអស្ថិរភាពក្នុងតំបន់ និងជំរុញឱ្យមានភាពតានតឹង និងការបែកបាក់ជាសកល ខណៈគ្រាដែលបង្វែរការយកចិត្តទុកដាក់ និងធនធានពីវិបត្តិផ្សេងៗ និងបញ្ហាសកលលោក ។

លោកបានលើកឡើងថា “ទន្ទឹមនឹងនេះ យើងបានឮការគំរាមកំហែង ដោយប្រយោលក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។ អ្វីដែលគេហៅថា ការប្រើយុទ្ធសាស្ត្រនៃអាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានទាំងស្រុង ។ វាជាពេលវេលារាប់ថយក្រោយ ។

លោក Guterres បានអំពាវនាវឱ្យមានសន្តិភាព ។

ប្រជាជនអ៊ុយក្រែនកំពុងរងគ្រោះយ៉ាងខ្លាំង ។ លោកបានថ្លែងថា ប្រជាជនអ៊ុយក្រែន រុស្ស៊ី និងប្រជាជននៅឆ្ងាយពីនេះត្រូវការសន្តិភាព ។ “ខណៈដែលការរំពឹងទុកអាចនឹងមើលទៅអាក្រក់នៅថ្ងៃនេះ យើងទាំងអស់គ្នា ត្រូវតែធ្វើការដោយដឹងថា សន្តិភាពពិតប្រាកដ និងយូរអង្វែងត្រូវតែផ្អែកលើ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ” ។

លោកបានព្រមានថា ការប្រយុទ្ធបន្តកាន់តែយូរទៅៗ ហើយការងារនេះកាន់តែលំបាក ។ “យើងមិនត្រូវឲ្យពេលវេលាបាត់បង់នោះទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top