ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន នៅតែទទូចចង់បានប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក
បរទេស៖ ទីក្រុងគៀវ បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ផ្តល់អាវុធទំនើបបន្ថែមទៀត បន្ទាប់ពីទីក្រុងម៉ូស្គូបានធ្វើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ, នេះបើយោងតាមទស្សនាវដ្តី Foreign Policy ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លិខិតដែលផ្ញើដោយលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានស្នើសុំសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធការពារដែនអាកាស មីស៊ីលផ្លោងយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ...