កីឡា

លោក Ten Hag ចង់លក់ Maguire ហើយ

The Guardian ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag បានបង្ហើបអំពីផែនការលក់កីឡាករ ខ្សែការពារ Harry Maguire ហើយក្រោយពេលបានព្យាយាម តាមដានសមត្ថភាពរបស់កីឡាកររូបនេះអស់រយៈពេលមួយកន្លងមក។

គ្រូបង្វឹករូបនេះត្រូវបានប្រភពដដែល បានសរសេរថាពេលនេះអាចមើលឃើញថា​ Maguire គឺជាបញ្ហាពិតប្រាកដរបស់ក្រុមនិងដាច់ខាតត្រូវតែរៀបចំផែនការ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីជំនួសមកវិញ ជាពិសេសដើម្បីចាប់ដៃគូ ជាមួយនឹងកីឡាករ Raphael Varane និងកីឡាករ Lisandro Martinez ។

ប្រភពដដែលក៏បានសរសេរដែរថាលោក Ten Hag ក៏មានបំណងក្នុងការលក់ចេញ កីឡាករខ្សែបម្រើ Fred ផងដែរនៅពេលដែលកុងត្រារបស់គាត់នឹងត្រូវបញ្ចប់ ទៅនៅចុងរដូវកាលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top