Event
មកស្តាប់ចំណាប់អារម្មណ៍ពិតៗ របស់អតិថិជនបន្ទាប់ពីបានប្រើប្រាស់កំពូលស្មាតហ្វូន អេក្រង់បត់សាមសុង Galaxy Z Fold4 បានមួយរយៈ..!
(ភ្នំពេញ) ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៖ ធម្មតាមុននឹងលោកអ្នកសម្រេចចិត្តជ្រើសរើសយកស្មាតហ្វូនដែលខ្លួនស្រឡាញ់ពេញចិត្តយកមកប្រើគឺតែងតែចង់ដឹងពីចំណុចពិសេស និងចំណុចលេចធ្លោដែលវាល្អលើសពីស្មាតហ្វូនធម្មតា ដែលអាចផ្តល់នូវអារម្មណ៍ថ្មីប្លែកដែលលោកអ្នកមិនធ្លាប់មាន។ ដូច្នេះ មិនចង់រៀបរាប់ច្រើនទេ! តោះ! មកតាមដានការបង្ហាញចំណាប់អារម្មណ៍ពីអតិថិជន 2 រូប ក្នុងចំណោមអ្នកគាំទ្រទាំងអស់ដែលតែងតែជឿទុកចិត្តមិនដែលរុញរាមកលើផលិតផលរបស់សាមសុង បានបញ្ចេញអារម្មណ៍យ៉ាងរំភើបក្រោយពីបានប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ដ៏ល្អប្រណិតរបស់សាមសុង អស់មួយរយៈមក ពិតជាផ្ដល់ឱ្យពួកគាត់នូវបទពិសោធន៍ដ៏អស្ចារ្យដែលគាត់នឹកស្មានមិនដល់! អតិថិជនឈ្មោះ ឡាង សុលីណា បានផ្ដល់នូវចំណាប់អារម្មណ៍យ៉ាងរីករាយក្រោយពីបានប្រើប្រាស់កំពូលស្មាតហ្វូនអេក្រង់បត់សាមសុង Galaxy...