ព័ត៌មានអន្តរជាតិ
រុស្សី បាញ់ទំលាក់ដ្រូនប្រយុទ្ធ របស់អ៊ុយក្រែនច្រើនគ្រឿង និង២ដង ក្នុងរយៈពេលត្រឹម២៤ម៉ោង
បរទេស៖យោងតាមការបញ្ជាក់ ដោយលោកអភិបាលក្រុងផែសមុទ្រ របស់រុស្សី Sevastopol ដែលស្ថិតនៅក្នុងតំបន់ Crimea កាលពីថ្ងៃចន្ទបានប្រកាសថា កងកម្លាំងទ័ពរបស់រុស្សី បានបាញ់ទំលាក់ដ្រូនរបស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលមានបំណងវាយប្រហារ មកលើផែសមុទ្ររបស់ខ្លួន។ លោកអភិបាលក្រុងដដែល បានបញ្ជាក់ទៀតថាត្រឹមតែរយៈ២៤ម៉ោងចុងក្រោយអ៊ុយក្រែន បានបើកការវាយប្រហារចំនួន២លើក មកលើទីក្រុងមួយនេះ ប៉ុន្តែជាលទ្ធផលរុស្សីបានបាញ់ទំលាក់ដ្រូន សរុបដល់ទៅ១០គ្រឿង។ គួរឲ្យដឹងដែរថា ការវាយប្រហារកាលពីថ្ងៃចន្ទម្សិលមិញនេះ គឺជាការវាយប្រហារលើកទី៥ហើយ ដោយអ៊ុយក្រែនមកលើទីក្រុង Sevastopol...