ព័ត៌មានអន្តរជាតិ
ប៉ូលិសថៃ ចាប់ខ្លួនស្ត្រីជើងខ្លាំង ក្រោមបទចោទថា នាងបានល្បួង និងបង្ខូចកេរ្តិ៍ព្រះសង្ឃ ជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ
ថៃ ៖ ប៉ូលីសក្នុងប្រទេសថៃ បានចាប់ខ្លួនស្ត្រីម្នាក់កាលពីថ្ងៃអង្គារ ដោយចោទប្រកាន់ថា បានល្បួងព្រះសង្ឃពុទ្ធសាសនាមួយក្រុមឲ្យរួមភេទជាមួយនាង ហើយបន្ទាប់មកបានគាប សង្កត់ព្រះសង្ឃទំាងនោះឲ្យបង់ប្រាក់យ៉ាងច្រើន ដើម្បីបិទបាំងភាពស្និទ្ធស្នាល របស់ពួកគេនឹងនាង យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ ការិយាល័យស៊ើប អង្កេតកណ្តាលរបស់ប៉ូលីសថៃបាននិយាយថា ការរំលោភបំពាន ដែលអាចកើតមាន នៃច្បាប់ស្តីពីការសេពសុរា សម្រាប់ព្រះសង្ឃ បានអង្រួន...