ព័ត៌មានជាតិ
ក្រុមហ៊ុន Vietjet ជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសដល់ស្ត្រីឱ្យកាន់ដំណែងជាអ្នកដឹកនាំកាន់តែច្រើនក្នុងវិស័យអាកាសចរណ៍
ភ្នំពេញ៖ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមភាពយេនឌ័រ នៅក្នុងកម្មវិធីអាហារពេលល្ងាច Gala ស្ត្រីក្នុងអាកាសចរណ៍អន្តរជាតិ-សិង្ហបុរី(WAI-SG) ឆ្នាំ ២០២៥។ ក្រោមប្រធានបទ “ត្រួសត្រាយផ្លូវអនាគតលើលំហរអាកាស” ព្រឹត្តិការណ៍នេះប្រារព្ធឡើងដើម្បីឆ្លុះបញ្ចាំងនូវគំនិតផ្តួចផ្តើមផ្តល់ឱកាស និងផ្សារភ្ជាប់ទំនាក់ទំនងអ្នកដឹកនាំស្ត្រីជំនាន់ក្រោយ ដើម្បីបង្កើតឧស្សាហកម្មអាកាសចរណ៍ដែលរួមបញ្ចូល ភាពច្នៃប្រឌិត និងនិរន្តរភាព។ លោកស្រី Ho Ngoc Yen Phuong សមាជិកក្រុមប្រឹក្សាភិបាល អនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Vietjet បានលើកឡើងពីការខិតខំប្រឹងប្រែងបន្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការបង្កើតឱកាសស្មើៗគ្នាសម្រាប់ស្ត្រីនៅទូទាំងគ្រប់វិស័យនៃវិស័យអាកាសចរណ៍ មិនត្រឹមតែនៅក្នុងកាប៊ីនយន្តហោះប៉ុណ្ណោះទេ តែថែមទាំងក្នុងតួនាទីការងារបច្ចេកទេស ប្រតិបត្តិការ...