ព័ត៌មានអន្តរជាតិ
គ្រោះរាំងស្ងួត នាំមកនូវវិបត្តិអត់ឃ្លាន ដល់ប្រទេសកេនយ៉ា
កេនយ៉ា៖ អង្គការយូនីសេហ្វបានប៉ាន់ប្រមាណថា កុមារជិត២លាននាក់ នៅHorn នៃទ្វីបអាហ្រ្វិក ត្រូវការការព្យាបាលជាបន្ទាន់ សម្រាប់កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់អាយុជីវិត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ អង្គការយូនីសេហ្វបានបន្តថា ភាគខាងជើងប្រទេសកេនយ៉ា កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួត ដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេល ៤០ឆ្នាំ បណ្តាលឲ្យសត្វពាហនៈស្លាប់ ដំណាំស្លាប់អស់ និងកុមារជាច្រើនត្រូវអត់ឃ្លាន។ភ្លៀងប្រចាំឆ្នាំគ្មានសោះ នៅទូទាំងប្រទេសកេនយ៉ា អេត្យូពី និងសូម៉ាលី...