កីឡា
Cavani កៀកនឹងផ្ទេរទៅចូលរួម Valencia
ទីបំផុតកីឡាករខ្សែប្រយុទ្ធ Edinson Cavani គឺកាន់តែខិតជិតទៅនឹងការចុះកុងត្រាផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Valencia ហើយបន្ទាប់ពីបានសម្រេចចិត្តចាកចេញពីក្លឹបបិសាចក្រហម Man UTD កាលពីចុងរដូវកាលកន្លងទៅទាំងមិនសូវទទួលបានលទ្ធផលល្អប្រសើរឡើយ។ The Goal ហ៊ានអះអាងថា Cavani នឹងត្រៀមខ្លួនដើម្បីចុះកុងត្រាដែលមានរយៈពេល២ឆ្នាំជាមួយនឹងក្លឹបអេស្បាញ Valencia ហើយដែលអាចឲ្យគាត់រកប្រាក់ចំណូលបានប្រមាណជា២លានអឺរ៉ូក្នុងមួយរដូវកាលទៀតផង។ គួរឲ្យដឹងដែរថាកន្លងមក Cavani ធ្លាប់មានព័ត៌មានអំពីការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបមួយចំនួនដូចជា Boca Juniors ផងនិង...