កីឡា

Arsenal នឹងវិលរក Douglas សាជាថ្មី

យោងតាមការចេញផ្សាយ របស់ Fichajes នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal នឹងវិលត្រឡប់ទៅរកកីឡាករ គោលដៅ Douglas Luiz សាជាថ្មី ទោះបីជាបានបរាជ័យជាច្រើនដង មកហើយក្តីកាលពីរដូវក្តៅកន្លងមក។

ប្រភពដដែលបានសរសេរទៀតថា កីឡាករខ្សែបម្រើរបស់ក្លឹប Aston Villa រូបនេះនៅតែជាគោល ដៅដ៏សំខាន់របស់ក្លឹបកាំភ្លើងធំ Arsenal ដដែលនៅពេលនេះហើយជឿជាក់ថា ក្លឹបនឹងធ្វើការងារនេះម្តងទៀត នៅក្នុងខែមករាខាងមុខនេះ។

Douglas Luiz មានវ័យ២៤ឆ្នាំរូបនេះ ក៏ជាបេក្ខភាពដ៏មានសក្តានុពលម្នាក់ របស់ក្រុមជម្រើសជាតិប្រេស៊ីលផងដែរ ទោះបីជាមិនអាចជួយ Aston Villa បានលទ្ធផលគាប់ប្រសើរក្តី ការប្រកួតបើករដូវកាលកន្លងមកនេះ ដោយក្នុងនោះកំពុងឈរនៅលេខរៀងទី១៥ នៅឡើយដោយមានត្រឹមតែ ៧ពិន្ទុប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top