ព័ត៌មានអន្តរជាតិ

F-15 អាមេរិកបាញ់​ ទំលាក់ដ្រូនអ៊ីរ៉ង់ ដែលហោះពីលើមូលដ្ឋាន ទ័ពអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា យន្តហោះចម្បាំង F-15 របស់អាមេរិក បានធ្វើការបាញ់ ទំលាក់ដ្រូនរបស់អ៊ីរ៉ង់ មួយគ្រឿង ដែលបានធ្វើការហោះហើរ ពីលើនិងតម្រង់រកទីតាំងមូល ដ្ឋានទ័ពអាមេរិកក្នុងទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់ ។

កងកម្លាំងអាមេរិក បានបើកប្រតិបត្តិការ យន្តហោះចម្បាំងភ្លាមៗ បន្ទាប់ពីបានពិនិត្យមើលឃើញថា មានដ្រូនរបស់អ៊ីរ៉ង់ ដែលមានបំពាក់ជាមួយ នឹងមីស៊ីលចំងាយ ជិតផងហោះទៅក្បែរ ទីតាំងរបស់ខ្លួន ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់។

មេបញ្ជាការក្នុងតំបន់បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា២និង១០នាទី រសៀលកងកម្លាំងអាមេរិក បានបាញ់ទំលាក់យន្តហោះដ្រូន ប្រភេទ Mojer-6 របស់អ៊ីរ៉ង់ ដែលកំពុងហោះហើរឆ្ពោះទៅកាន់ ទីតាំងមូលដ្ឋានទ័ពក្នុងទីក្រុង Erbil ។

គួរឲ្យដឹងដែរថា មុននេះមួយថ្ងៃមនុស្ស៩នាក់ ត្រូវបានសម្លាប់រួមមានទាំង ពលរដ្ឋស៊ីវិលផង បន្ទាប់ពីកងកម្លាំងយោធា របស់អ៊ីរ៉ង់បានបើកប្រតិបត្តិការ វាយប្រហារទៅលើមូលដ្ឋាន របស់កងកម្លាំងឧទ្ទាមឃឺដ នៅក្នុងភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top