សិល្បៈ និង កម្សាន្ត
នាង Taylor Swift លើកពានរង្វាន់ ជាអ្នកនិពន្ធបទចម្រៀង-សិល្បករ នៃទសវត្សរ៍
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា តារាចម្រៀងជនជាតិអាមេរិក នាង Taylor Swift បានចូលរួមក្នុងកម្មវិធី Nashville Songwriter Awards រដ្ឋ Tennessee ហើយបាននាំយកមកផ្ទះវិញ នូវពានរង្វាន់សម្រាប់អ្នកនិពន្ធបទចម្រៀង-សិល្បករនៃទសវត្សរ៍។ នាង Swift បានថ្លែងសុន្ទរកថាអស់ពីចិត្តរយៈពេល ១៣ នាទី បន្ទាប់ពីទទួលបានពានរង្វាន់របស់នាង ដោយទទួលបានការអបអរពីទស្សនិកជនពោរពេញទៅដោយអ្នកគាំទ្រ។...