កីឡា

សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយ័រកម្ពុជាធ្វើមហាសន្និបាត បញ្ចប់អាណត្តិទី១ ឆ្នាំ២០១៨-២០២២ និងបន្តអាណត្តិទី២ ឆ្នាំ២០២២-២០២៦ 

ភ្នំពេញ៖នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយ័រកម្ពុជាបានរៀបចំមហាសន្និបាតសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយ័រកម្ពុជាបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៨-២០២២ និងបន្តអាណត្តិទី២ ឆ្នាំ២០២២-២០២៦ ដើម្បីអភិឌ្ឍនប្រភេទមួយនេះឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង និងត្រៀមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។

ក្នុងឳកាសមហាសន្និបាតខាងលើកនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា និងរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទំាងទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ងិន សុបញ្ញា តំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្រោយពីបញ្ចប់ការធ្វើមហាសន្និបាតសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៨-២០២២ និងបន្តអាណត្តិទី២ ឆ្នាំ២០២២-២០២៦ សហព័ន្ធបន្តធ្វើសន្និសិទកាសែតស្ដីអំពីការចូលរួមប្រកួតកីឡាស្នូកឃ័រ Asian 6-Red Snooker Championship 2022 នៅប្រទេសម៉ាឡេស៊ីដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។

Most Popular

To Top